នាព្រឹកថ្ងៃចន្ទ ទី ៣ ខែ កុម្ភៈ ឆ្នាំ២០២៥ លោក ជន់ សិលា ប្រធានការិយាល័យ រដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក តំណាងលោកហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមប្រជុំឆ្លងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ដោយមានការចូលរួមពីអស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ និងអង្គភាពជុំវិញខេត្ត ដោយរៀបចំនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ។